KSNEWS

KSNEWS

ប្រជា ពលរដ្ឋរស់នៅបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយស្នើរអាជ្ញាធរដោះស្រាយ










ភ្នំពេញ ៖ ដោយសារតែជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយសូមស្នើរអាជ្ញាធរដោះស្រាយ ។

     ប្រជាពលរដ្ឋ ប្រាប់អោយដឹងថា បច្ចុប្បន្នពួកគាត់រស់នៅ ក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ផ្លូវលេខ៣៦ មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សព្វថ្ងៃនេះ កំពុងជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរ ជាពិសេស ទឹកដែលដក់នៅលើផ្លូវនោះ មានសភាពពណ៍ខ្មៅ និងជះក្លឹនមិនល្អផងដែរ ។

      ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយ ផ្លូវលេខ៣៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រៀបរាប់បន្តថា បញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹក ដែលធ្វើអោយទឹកដកពេញលើផ្លូវ បង្កផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ទើបតែរយះពេលជាង ១សប្តាហ៍ប៉ុណ្ណោះ នៅពេលចេញ ចូលក្នុងផ្ទះម្តងៗ ក៏លំបាកណាស់ដែរ ដោយសារទឹកស្អុយនោះប្រឡាក់ជាប់កង់ម៉ូតូ ដូច្នេះត្រូវលាងសំអាតជារៀងរាល់ថ្ងៃ ។

       ដោយសារតែជួបបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកនេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងបុរី សូនី ក្បែរស្ពានអាកាសផ្សារដីហ៊ុយសូមស្នើរអាជ្ញាធរ មេត្តាជួយដោះស្រាយ ។


 ពាក់ព័ន្ធព័ត៍មាននេះ លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា បានឆ្លើយឆ្លងសារសម្លេងតាមរយះទូរស័ព្ទ កាលពីវេលាម៉ោង ១០ និង៥៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ថា លោកនឹងផ្តល់ដំណឹងនេះទៅអោយលោកមេភូមិ និងមេភូមិរង ចុះផ្ទាល់ទៅទីនោះ ពិនិត្យជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាស្ទះប្រព័ន្ធលូបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ៕

Post a Comment

0 Comments