KSNEWS

KSNEWS

កិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ















ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៥:០០នាទីល្ងាច នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំ  ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ  


កិច្ចប្រជុំផ្តោតសម្ខាន់លើការងារមានដូចខាងក្រោម :


-ពង្រឹងការងារដល់កងកម្លាំងដែលចុះ យាមល្បាត មណ្ឌលចត្តាឡីស័ក និង ទីតាំងដែលបានបិទពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  


-ការងារផ្សព្វផ្សាយ វិធានការបង្ការការទប់ស្កាត់ការីករាលដាល នៃជំងឺ កូវីដ-១៩ ដោយប្រើ ឧឃោសនស័ព្ទ និង ខិត្តប័ណ្ណផ្សេៗ និងស្គេន QRCord (ប្រព័ន្ធ ទប់ស្កាត់ កូវីដ “STOP COVID 19 ")


-ការងារចែកម៉ាស់ របស់ សម្តេចតេជោ ជូនដល់សហគមន៍ក្រីក្រក្នុង សង្កាត់ទាំង១១ ខណ្ឌដូនពេញ 


-ចុះត្រួតពិនិត្យ លើការរៀបចំ ពិធីមង្គលការ ជប់លៀង ខួបកំណើត និង ពិធីបុណ្យផ្សេង ដែលមាន មនុស្សច្រើនកុះករ ត្រូវជូនដំណឹងអោយរំសាយ៕

Post a Comment

0 Comments