KSNEWS

KSNEWS

គណៈកម្មការគ្រប់គ្រងផ្សារដេីមគរ បានយកម៉ាស​ បន្តចុះចែកជូនដល់អាជីវករក្នុងផ្សារ៨២៥តូប និងប្រជាពលរដ្ឋដែលបានចូលក្នុងផ្សារ​











ភ្នំពេញ​៖នៅព្រឹក​ថ្ងៃ​ពុធ​ ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ គណ:កម្មាការ​ផ្សារ​ដើម​គ​ បានចុះផ្សព្វផ្សាយ​ វិធានការ​ការពារជម្ងឺកូវីដ១៩​របស់​ក្រសួង​សុខាភិបាល​ និងបាននាំយកម៉ាសអំណោយរបស់សម្តចតេជោ​ ហ៊ុន​ សែន​ តាមរយៈ​រដ្ឋបាល​រាជធានីភ្នំពេញ​ រួមជាមួយជែលលាងដៃរបស់ក្រុមហ៊ុន​ ម៉ារី​ រៀលធី​ រៀលអុីស្តែត ចែក​ជូនដល់បងប្អូនអាជីវករ​ និងប្រជាពលរដ្ឋជុំវិញបរិវេណផ្សារដេីមគ


ជាមួយគ្នានោះដែរ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដេីមគរ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមពាក់ម៉ាស បាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដៃជាប្រចាំ និងរក្សាគម្លាតពីគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។


នាឱកាសនោះដែរ លោក គៀង​ ចក់​ ប្រធានគណៈកម្មការផ្សារដេីមគរ ក្នុងនាមអាជីវករ ក៏ដូចអតិថិជន ចេញចូលផ្សារដេីមគរ សូមថ្លែងអំណរអរគុណសម្តេចតេជោ​ ហ៊ុន​ សែន​ និងអភិបាលរាជធានីភ្នំពេញ ក៏ដូចលោកអភិបាលខណ្ឌទួលគោក ដែលលោកបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការចុះផ្ទាល់ យកម៉ាសសម្តេចតេជោ ចែកជូនដល់បងប្អូនអាជីវករ ក៏ដូចប្រជាពលរដ្ឋ នៅផ្សារដេីមគ ដើម្បីបង្កាត់ទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ១៩ ដែលកំពុងបានឆ្លងចូលសហគមន៍យើងនាពេលនេះ ៕​ 


សូមជម្រាបជូនថា លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ត្រូវបន្តយុទ្ធនាការ នៃការចែកម៉ាសជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ ក៏ដូចជាទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។ 


ហេីយកាលពីថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ម៉ាស២៥ម៉ឺនម៉ាស​ លោកអភិបាលរាជធានីភ្នំពេញ ផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាសមួយម៉ឺន និង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៩០០០ម៉ាស ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។ 


តបតាមការណែនាំ​របស់លោក​ អភិបាលរាជធានីភ្នំពេញ​ គណកម្មាការ​ផ្សារ​ដើម​គ​បានបន្តចែកម៉ាសជូនប្រជាលរដ្ឋ​ និងផ្សព្វផ្សាយវិធានការការពារជម្ងឺកូវីដ១៩​ ជារៀងរាល់ថ្ងៃ​ ដេីម្បីចូលរួមកាត់បន្ថយការឆ្លងជម្ងឺកូវីដ១៩។

Post a Comment

0 Comments