KSNEWS

KSNEWS

ទំនាស់រឿងចតរថយន្តហៅបក្ខពួកមកបាញ់បណ្តាលឲ្យបុរស០២នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់














ភ្នំពេញ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ មានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវរួចអ្នករត់ម៉ូតូកង់បីបានហៅបក្សពួក មកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យបុរស០២នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ ពេលបញ្ជូលទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១១ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


នគរបាលបានអោយដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ប៉ូ សូភី  ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ  រស់នៅភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ នៅពេទ្យរូស្សុីរងរបួសធ្ងន់។  ទី២មានឈ្មោះ សុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ស្លាប់​ នៅពេទ្យរូស្សុី។ ចំណែកទី៣ ឈ្មោះសៀក លឹម​ អាយុ២៥ឆ្នាំ​ ស្លាប់នៅពេទ្យលោកសង្ឃ។


តាមប្រភពពីស្រ្តីម្នាក់នៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរស ម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ក្រហម មិនចាំស្លាកលេខ មកពីក្រោយរួចស៊ីផ្លេដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នក បើកម៉ូតូកង់បីបានបើកចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បីបានហៅបក្សពួកជិះម៉ូតូឌុបគ្នាមកកន្លែងកើតហេតុវិញ ក៏បានឈ្លោះគ្នាទៀត រួចខ្មាន់កាំភ្លើងអ្នកម៉ូតូកង់បីឥណ្ឌាបានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលកំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ពន្លកថ្មី លក់ទូរស័ព្ឌ ចំនួន៣ គ្រាប់ត្រូវបុរសចំនួន៣ នាក់បណ្ដាលឲ្យ របួសធ្ងន់ ភ្លាមនោះប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង  នាក់ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់នៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួន០២នាក់និងម្នាក់ទៀតរងរបួសធ្ងន់សម្រាកព្យាបាលនៅបន្ទុបសង្គ្រោះបន្ទាន់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។


ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកហរសួងមហាផ្ទៃបានចុះមកដល់កន្លែងកើតហេតុធ្វើការហ៊ុំព័ទ្ធនៅចំណុចទីតាំងកើតហេតុដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ អត្ថបទ&រូបភាព៖ ដារ៉ា



Post a Comment

0 Comments