KSNEWS

KSNEWS

អតីត ប្រពន្ធនាំប្តីចុងទៅយកកូនស្រីពីប្តីដេីម​ ក៏ត្រូវប្តីដេីមដកកាំភ្លេីងភ្ជង់ក្បាល​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍












ភ្នំេពញ​ ប្តីប្រពន្ធមួយគូរ​ បាននាំគ្នាទៅយកកូនស្រីរបស់ខ្លួន​ ដែលត្រូវបានប្តីដើមយកមកលេងជាច្រេីនថ្ងៃ​ តែមិនបានឃេីញយកត្រឡាប់ទៅវិញ​ ដោយបាត់គ្មានដំណឹង ខណៈពេលទៅដល់​ ស្រាប់តែត្រូវប្តីដេីមដកកាំភ្លេីងភ្ជង់ក្បាលគំរាមបាញ់សម្លាប់ប្តីចុង​ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ១១និង៤០នាទីព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១​ ដែលស្ថិតនៅចំណុចភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ 


ស្ត្រីដែលជាប្រពន្ធមានឈ្មោះ​ គួង​ រ៉ាទី​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ មុខរបរ​ លក់ឥវ៉ាន់ ចំណែកឯប្តីចុងមានឈ្មោះ​ ចន​ ម៉េងហ៊ាវ​  អាយុ​ ២៨ឆ្នាំ​ មុខរបរ​ លក់ឥវ៉ាន់​ ស្នាក់នៅផ្លូវវេងស្រេង​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ចំណែកឯបុរសជាប្តីដេីមឈ្មោះ​ គង់​ សារ៉ុន​ អាយុប្រហែលជា​ ៣០ឆ្នាំជាង​ មុខរបរ​ មន្ត្រីយោធា​ ស្នាក់នៅក្នុងភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។ 


យោងតាមប្រភពព័ត៌មានពីប្តីចុងរបស់ស្ត្រីខាងលេី​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ ពួកគាត់បានធ្វេីដំណេីរចេញពីផ្ទះ​ ដេីម្បីមកយកកូនស្រីដែលកំពុងរស់នៅជាមួយនឹងអតីតប្តី​ ដោយបានសុំយកកូនស្រីមកលេងផ្ទះរបស់ខ្លួន​ ដោយរយៈពេលជាច្រេីនថ្ងៃមកហេីយ​ មិនបានឃេីញត្រឡាប់ទៅវិញ។ លុះមកដល់ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ រូបខ្លួននឹងប្រពន្ធបាននាំគ្នាមកយកកូនស្រីដេីម្បីត្រឡាប់ទៅផ្ទះវិញ។ ខណៈពេលទៅដល់​ ក៏បានជួបជាមួយនឹងប្រពន្ធរបស់អតីតប្តី​ រួចក៏បាននិយាយប្រាប់ថា​ ខ្លួនមកសុំយកកូនស្រីរបស់ខ្លួនត្រឡាប់ទៅផ្ទះវិញ​ ភ្លាមៗនោះ​ ប្រពន្ធអតីតប្តីក៏បានប្រាប់ថា​ ចាំខ្លួនទៅនិយាយជាមួយប្តីសិន ក្រោយមក​ អតីតប្តី​ ក៏បានហៅអតីតប្រពន្ធឲ្យចូលមកខាងក្នុងផ្ទះ​ ស្រាប់តែពេលនោះ​ ប្រពន្ធរបស់អតីតប្តីបានបិទទ្វាររបងចាក់សោរ​ រួចអតីតប្តីក៏បានទាញកាំភ្លេីងមកភ្ជង់ក្បាលប្តីចុងរបស់ខ្លួន​ ដោយបានគំរាមសម្លាប់ចោលតែម្តង។ 


ក្រោយពីបានលឺសំដីនេះរួចមក​ ពួកខ្លួនក៏បាននាំគ្នារត់ចេញពីក្នុងផ្ទះ​ និងបានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន​ ដេីម្បីឲ្យចុះមកដល់ទីតាំងកេីតហេតុអន្តរាគមន៍។ ពេលទទួលបានដំណឹងនេះភ្លាមៗ​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ​ បានចុះទៅដល់ទីតាំងដើម្បីធ្វើការសម្របសម្រួល


យោងតាម លោកវរសេនីយ៍ត្រី តុង គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ បានអោយដឹងថា បច្ចុប្បន្នមេធាវីរបស់ភាគីទាំងសងខាងកំពុងចរចារឿងនេះ៕

Post a Comment

0 Comments