KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ បានស្ទួចរថយន្តចតឥតសណ្តាប់ធ្នាប់និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន

 













ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។


ជាក់ស្ដែងនៅ ថ្ងៃស្រុក ទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  បានចាត់អោយចាត់អោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវលេខ១៣ ផ្លូវលេខ១៤៤ បានស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន០២ គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួន ០៥គ្រឿង ថែមទាំងបានចុះផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។


ជាមួយគ្នានោះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបន្តចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ  


ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោងនិងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕

Post a Comment

0 Comments