KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានជាប្រចាំ និងចាប់រថយន្តចតគ្មានសណ្ដាប់ធ្នាប់






















ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។


ជាក់ស្ដែងនៅ ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវលេខ១៣ ផ្លូវលេខ១៤៤. ១០៦ .១០៨ .១៣៦ បានចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួន ០៧គ្រឿង ឃាត់រថយន្តធន់ធំ ចំនួន ០១គ្រឿង ឃាត់ម៉ូតូចំនួន ០៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០៤គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។


ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោង និងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕

Post a Comment

0 Comments