KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក


ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ និងស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក និងដក់ទឹកមកលើទ្រូងផ្លូវ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។







ជាក់ស្ដែងវេលាម៉ោង១០ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីការិយាល័យសាធារណៈការខណ្ឌដូនពេញ ចុះត្រួតពិនិត្យ និងស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក និងបានដក់ទឹកមកលើទ្រូងផ្លូវ ដោយបានចាត់អោយមន្ត្រីធ្វើការជួសជុលជាបន្ទាន់តាមលក្ខណៈបច្ចេកទេស ធ្វើអោយប្រព័ន្ធលូដំណើរការបានល្អវិញ ដើម្បីបញ្ជៀសការកកស្ទះកាកសំណល់ផ្សេងៗ ក្នុងអណ្តូងលូ បណ្តាលឲ្យទឹកច្រាលមកលើទ្រូងផ្លូវ នៅចំណុចតាមបណ្តោយតីរៈវិថីព្រះស៊ីសុវត្ថិ (រង្វង់មូលសម្តេចសង្ឃជួនណាត) ។


ក្រោយក្រុមការងារការិយាល័យសាធារណៈការខណ្ឌដូនពេញបានចុះស្តាបើកមុខទឹកឲ្យបានហូរ និង គ្មានការស្ទះលូបណ្តាលឲ្យលិចផ្លូវទៀតនោះទេ។


ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោង វិចខ្ចប់សម្រាមអោយបានត្រឹមត្រូវនិងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈទាំងអស់គ្នា៕

Post a Comment

0 Comments