KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានជាប្រចាំ និងចាប់រថយន្តចតគ្មានសណ្ដាប់ធ្នាប់

 

 















ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាពធ្វើដំណើរ។

 

ជាក់ស្ដែងនៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ ជួន វិចិត្រ អធិការរងខណ្ឌ លោក កែម ហេង ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៧០ ៨៨ ៤៧ ១៤៤ ១៤៨  បានស្ទួចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចំនួន ០១គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួន ០៦គ្រឿង ឃាត់រថយន្តធន់ធំចំនួន ០៣គ្រឿង ឃាត់ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ និងបន្តការផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

 

ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោងនិងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕ ដោយ៖ សហការី

 

Post a Comment

0 Comments