KSNEWS

KSNEWS

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់មួយចំនួនស្ថិតនៅមូលដ្ឋានខណ្ឌឫស្សីកែវនិងខណ្ឌទួលគោក

 







ភ្នំពេញ៖ ដោយមន្ត្រីជំនាញនៃក្រសួងសុខាភិបាលបានធ្វើតេស្តរកឃើញមានមេរោគ កូវីត១៩និងវីរុសបំលែងថ្មីប្រភេទdelta នូវមូលដ្ឋានខណ្ឌឬស្សីកែវនិងខណ្ឌទួលគោក។ដូច្នេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើការបិទខ្ទប់តំបន់ទាំងពីរនេះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្ដោះអាសន្នរយៈពេលប្រាំពីរថ្ងៃ និងរយះពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៅសហគមន៍។


នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ចំនួន២ ស្តីពីការបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និង ការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២៣៧២និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៏។


សូមបញ្ជាក់ផងដែរ នៅក្នុងសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលនូវច្រកផ្លូវលេខ ៣៧២៣៧២និងផ្លូវលេខ ៣៦២ ស្ថិតក្នុង ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួនថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍។  និងក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សា ពញាក្រែក រហូតដល់ចំណុចផ្ទះលេខ ១១៦ រួមទាំងលំនៅឋានក្នុងបុរី ខេស៊ី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) សម្រាប់រយៈពេល ០៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី៩ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវត្រូវបានបិទបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវមេរោគបំប្លែង ខ្លួនថ្មី ប្រភេទដែលតា(Delta) នៅក្នុងសហគមន៍។


ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ចប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ  ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ រាល់ការចេញ-ចូល និងការជួបជុំ  ការប្រមូលផ្តុំមនុស្ស ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើ អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “ ការពារ និង  កុំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕







Post a Comment

0 Comments