KSNEWS

KSNEWS

ក្រោយផ្អាកការងារបណ្ដោះអាសន្ន ដោយសារប្រើហិង្សាលើកូនចៅ, នៅពេលនេះលោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបានតែងតាំងជាមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ឡើងវិញ









បាត់ដំបង៖ បើតាមលិខិតបង្គាប់ការផ្អាកការងារ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឲ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ ក្រោយប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។


សូមជម្រាបថា លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបានថ្នាក់លើផ្អាកការងារបណ្ដោះអាសន្ន ក្រោយប្រើប្រាស់អំពើហិង្សាលើកូនចៅរបស់ខ្លួន និងមានរឿងមិនប្រក្រតីផ្សេងទៀត ស្រាប់តែពេលនេះត្រូវបានអនុញ្ញាតឲ្យកាន់ តួនាទីដូចដើម ជាហេតុនាំឲ្យមន្រ្តីនគរបាលក្រោមឱវាទមិនពេញចិត្តនោះឡើយ។ 


យោងតាមលិខិតរបស់ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ថា «ត្រូវបានចាត់បញ្ជូនលោកវរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋានៈ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ»


លិខិតបង្គាប់ដដែលបានបញ្ជាក់ថា «លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវកែប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គងលើកទីពីរទៀតនោះ ស្នងការនគរបាលខេត្តបាត់ដំបងនឹងមានវិធានការជាក់ស្តែងតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

គួរំលឹកផងដែរកាលពី​ព្រឹក​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ ស្នងការខេត្តបាត់ដំបងចេញ​លិខិត​បង្គាប់ការ​មួយ​សម្រេច​ដក​លោក យឹម វិចិត្រ មេបញ្ជាការ​វរសេនាតូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣ ដោយ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន និង​ប្រគល់​ភារកិច្ច​បណ្តោះអាសន្ន ជូន​លោក វរសេនីយ៍ទោ មាស មឿ​ន ដែល​ជា​មេបញ្ជាការរងឲ្យ​ទទួល​ដឹកនាំ​វរសេនា​តូច នគរបាល​ការ​ពារ​ព្រំដែន​គោក លេខ ៨២៣ រហូតដល់​មានការ​សម្រេច​ជាថ្មី៕

Post a Comment

0 Comments