KSNEWS

KSNEWS

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះឆ្មក់ចាប់ទីតាំងបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីតាំងតារាងបាល់ទះក្បែរអគ្គិសនីកម្ពុជា

















ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំផ្ទាល់ ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ប្រមូលកម្លាំងចម្រុះចុះឆ្មក់ឆាប់ទីតាំងល្បែងដុះស្លែមួយកន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទេះនៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះស្រី២នាក់ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿងបញ្ជូនទៅរក្សាទុកផងដែរ។


ប្រតិបត្តិការនេះចុះបង្ក្រាប់ទីតាំងបង្កប់ល្បែងស៉ីសងធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងល្បែងមួយកន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទេះនៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ក្នុងដីឡូត៍លេខ០៥ ភូមិ០៥ តាមបណ្ដោយផ្លូវលេខ៩៨ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។


ក្នុងរង្វង់ប្រតិបត្តិការនេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថានៅទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀរអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ់ បុកស្នូកឃ័រនិងចាក់បាល់ផងនោះ។ ដូន្នេះនៅសៀលថ្ងៃនេះលោកក៏បានចុះដឹកនាំផ្ទាល់ឆ្មក់បង្ក្រាប់ជាក់ស្តែងដោយឲ្យក្រុមកម្លាំងស្លៀកពាក់ឯកសណ្ឋានការពារការវីរុសដោយរង្វង់ប្រតិបត្តិការគឺឃាត់មនុស្សចំនួន៣២នាក់ព្រមដកហូតវត្ថុតាងដែលប្រព្រឹត្តល្បែងស៊ីសងនោះរួមទាំងម៉ូតូចំនួន១៤គ្រឿង។


អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថាក្រោយប្រតិបត្តិការនេះលោកមិនអនុគ្រោះនោះទេពោលគឺចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនិងព្រមទាំងសហការជាមួយក្រុមគ្រូពេទ្យចុះមកតេស្តរកវីរុស covid-19 ឬ វីរុសបម្លែងថ្មីប្រភេទdeltaផងដែរ។


លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថាប្រតិបត្តិការនេះគាត់នឹងបន្តធ្វើនៅកន្លែងផ្សេងទៀតបើសិនណាគាត់ទទួលបានព័ត៌មានថាមានអ្នកលួចបើកល្បែងស៊ីសងក៏ដូចជាការមិនស្ដាប់ណែនាំតាមអាជ្ញាធរក៏ដូចជាសាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាលនោះជាក់ស្តែងនៅកន្លែងទីតាំងនេះគឺជាទីតាំងមួយដែលព្រហើនហ៊ានលួចបើកប្រមូលផ្ដុំមនុស្សជាច្រើននាក់មកលេងល្បែងស៊ីសងមិនខ្លាចមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរយើងត្រូវបញ្ជូនពួកគាត់ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់មិនលើកលែងអ្នកណាឡើយ៕

Post a Comment

0 Comments