KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ កាត់សំយ៉ាបលើចិញ្ជើមផ្លូវ និងចាប់រថយន្តចតគ្មានសណ្ដាប់ធ្នាប់ជាប្រចាំ



ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។


ជាក់ស្ដែងថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ ជួន វិចិត្រ អធិការរងខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិតផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ៧០ ៨៨ ៤៧ ១៤៤ ១៤៨  បានចុះធ្វើកំណត់ហេតុកាត់សំយ៉ាបផ្លូវលេខ ៩០០ ភូមិ ១៩សង្កាត់ស្រះចក បានចំនួន ២៨ទីតាំង និងចូលរួមកាត់ដោយស្ម័គ្រចិត្តចំនួន០៤ទីតាំង បន្ថែមទៀតនោះចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន០៤គ្រឿង ឃាត់ម៉ូតូរ៉ឺម៉កបានចំនួន ០១គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង ម៉ូតូចំនួន ០២គ្រឿង កង់ចំនួន ០៣គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌ និងបន្តការផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។


ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោងនិងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕












Post a Comment

0 Comments