KSNEWS

KSNEWS

ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចកាត់ខ្សែកាប

 











ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែរកាប នៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍លួចកាត់ខ្សែកាបនេះបានកើតឡើងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៤៣៤ តាមបណ្ដោយមហាវិថីព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។


នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ រើសអេតចាយ ទីលំនៅមិនពិតប្រាកដ។ និងម្នាក់ទៀតឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រកដ ទីលំនៅផ្ទះជួលសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ កំពុងល្បាតសហប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងប្រទះឃើញជនសង្ស័យចំនួន០៣នាក់បានធ្វើសកម្មភាព លួចកាត់ខ្សែកាបនៅចំណុច ផ្ទះលេខ៤៣៤ នៅពេលកំលាំងល្បាត ក្រុមជនសង្ស័យឃើញនាំគ្នាឡើងជិះម៉ូតូម៉ាកស្គុបពីជិះរ់តគេចខ្លួន ភ្លាមនោះកម្លាំងក៏បានធ្វើការដេញតាម រហូតដល់មូលដ្ឋានប៉ុស្តិ៍នគរបាលបឹងរាំង ខណ្ឌដូនពេញ ហើយកម្លាំងបានសហការណ៍ជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលបឹងរាំង ឃាត់ខ្លួនបានចំនួន០២នាក់ចំណែកម្នាក់ទៀតបានជិះម៉ូតូរតគេចខ្លួនបាត់។

 

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរ ចាត់ការតាមផ្លូវច្បាប់៕

Post a Comment

0 Comments